(ភ្នំពេញ)៖ ក្រសួងមហផ្ទៃ បានចេញសេចក្ដីប្រកាសតែងតាំង និងដំឡើងឋានន្តរស័ក្តិដល់មន្រ្តីនគរបាលជាតិ នៃស្នងការនគរបាលរាជធានីភ្នំពេញចំនួន ៣នាក់ តាមសំណើរបស់អគ្គស្នងការនគរបាលជាតិ។

តាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានសម្រេចតែងតាំងមន្រ្តីនគរបាលជាតិចំនួន ៣នាក់ រួមមាន៖ ទី១.នាយប៉ុស្ដិ៍នគរបាលពន្សាំង លោក សន សាក់ ជាអធិការរងខណ្ឌព្រែកព្នៅ, ទី២.នាយផ្នែកសេនាធិការ លោក អេង រតនា ជាអធិការរងខណ្ឌដូនពេញ, ទី៣.នាយផ្នែកសន្ដិសុខ លោក គង់ គារ ជាអធិការរងខណ្ឌមានជ័យ។

សេចក្ដីប្រកាសក៏បានសម្រេចដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រីដល់ លោក អេង រតនា និងលោក គង់ គារ ផងដែរ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ៖