(បាត់ដំបង)៖ កម្លាំងនគរបាលបង្ការបង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ក្រាបទីតាំងកត់កន្ទុយលេខ៤កន្លែង ឃាត់មនុស្ស៦នាក់ និងវត្ថុតាងមួយចំនួន នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងក្រុងបាត់ដំបង​។

​លោក ឈឿង គឹមសុង មេក្រុមបង្ការ បង្រ្កាប បានឲ្យដឹងថា យោងតាមការណែនាំ និងបទបញ្ជារផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត លោកបានដឹកនាំ កម្លាំងចុះបង្ក្រាបទីតាំងកត់កន្ទុយលេខឆ្នោត បានចំនួន៤កន្លែង ឃាត់មនុស្សបាន៦នាក់ និងដកហូតបានវត្ថុតាងមួយចំនួន នៅតាមផ្ទះនានា ក្នុងក្រុងបាត់ដំបង។

ក្រោយឃាត់ខ្លួន ជនទាំងនោះត្រូវបានបញ្ជូនខ្លួន​​ ទៅការិយាល័យជំនាញដើម្បីសាកសួររួច កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការតាមផ្លូវច្បាប់៕