(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសកាត់បន្ថយកម្រៃត្រួតពិនិត្យតាមប្រព័ន្ធម៉ាស៊ីនស្កែនដល់ទៅ ៥០ភាគរយ នៃតម្លៃបច្ចុប្បន្ន លើមុខទំនិញអង្ករនាំចេញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។

តាមសេចក្ដីប្រកាសដែលអង្គភាព Fresh News ទើបទទួលបាននៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា «កម្រៃត្រួតពិនិត្យដែលត្រូវកាត់បន្ថយជាបណ្ដោះអាសន្ននោះ រួមមាន៖ សម្រាប់កុងតឺន័រដែលមានទំហំ ចាប់ពី៤០ហ្វីតឡើង តម្រូវឲ្យបង់កម្រៃតែ ១៦ដុល្លារ និងសម្រាប់កុងតឺន័រដែលមានទំហំ ចាប់ពី៤០ហ្វីតចុះ តម្រូវឲ្យបង់កម្រៃតែ ១០ដុល្លារ ប៉ុណ្ណោះ»

សេចក្ដីប្រកាសបានបន្តថា ការកែសម្រួលនេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ផុតពីរយៈពេលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការកែសម្រួលជាថ្មីទៀត នូវកម្រៃពិនិត្យតាមប្រព័ន្ធម៉ាស៊ីនស្កេន លើមុខទំនិញអង្ករនាំចេញ។

សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ដូចខាងក្រោម៖