(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចគយរបស់កម្ពុជា បានធ្វើការចាប់ឃាត់បាន «កុយរមាស» ជាង៣០គីឡូ ដែលបានលាក់ទុកក្នុងវ៉ាលី របស់អ្នកដំណើរម្នាក់ ឈ្មោះ Lian Jianying ភេទស្រី ជនជាតិចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ MI606 នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ 

មន្រ្តីគយបានបញ្ជាក់ថា កុយរមាស នោះមានចំនួន១៨ដុំ ស្មើទម្ងន់ ៣៥,៣៦គីឡូក្រាម ត្រូវបាននាំពីទ្វីបអាហ្រ្វិក ឆ្លងកាត់ប្រទេសសឹង្ហបុរី មកកាន់កម្ពុជា (Cape Town-Johannesburg-Sigapore-Phnom Penh) ។

មន្រ្តីគយបាននិយាយថា ប្រគល់វត្ថុតាង និងជនសង្ស័យត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងថែរក្សា និងអនុវត្តនិតិវិធីបន្ត៕