(ឧត្ដរមានជ័យ​)៖ អភិបាលខេត្ត​ឧត្ដរមានជ័យ​ លោក ស​ ថាវី​ និងមន្ត្រី​ក្រោម​ឱវាទ​ជាច្រើនរូប​ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦​ បានធ្វើការកោះប្រជុំបន្ទាន់ ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម មន្ទីរបរិស្ថាន ផ្នែកជលផល ដើម្បីពង្រឹងការងារ ការទប់ស្កាត់បទល្មើសព្រៃឈើនិងជលផល។

លោក​ ស​ ថាវី ​អភិបាលខេត្ត​ឧត្ដរមានជ័យ​បានឲ្យដឹងថា និងសង្គត់​ធ្ងន់ៗដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ និងបានដាក់​នូវវិធានការចំនួន៥ចំនុចសំខាន់រួមមាន៖
ទី១​- បញ្ហាការដឹកជញ្ជូនឈើគ្រប់ប្រភេទទោះស្ថិតក្នុងរូបភាពណាក៏ដោយ​
ទី២​- បញ្ហាឡធ្យូងមិនអនុញ្ញាតិឲដឹកចេញខាងក្រៅ
ទី៣​- បញ្ហាព្រៃសហគមន៍ និងដីព្រៃសម្បទានរបស់រដ្ឋនិងធ្វើការដកហូតមកវិញ បើមិនមានការអភិវឌ្ឍន៍
ទី៤​- បញ្ហាបទល្មើសជលផលមន្ត្រីជំនាញត្រូវធ្វើការទប់ស្កាត់ឲបានដូចជា ឆក់ គប់គ្រាប់បែក ការដាកយ៉រធំៗ និង
ទី៥​- ហាមមន្ត្រីខ្លួនឯងមានការពាក់ពន្ធ័ក្នុងរឿងបទល្មើសទាំងនេះ។

លោកបន្តទៀតថា​ ជាចុងក្រោយទាក់ទងនិងដីសម្បទាន ដែលរាជរដ្ឋាភិបាលបានផ្តល់ ខេត្តនិងធ្វើសំណើរទៅនាយករដ្ឋមន្ត្រី ដើម្បីដកហូតមកវិញទុកជាសម្បត្តិរដ្ឋ​​៕