(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា ស្រ្តីខ្មែរម្នាក់ពីប្រទេសចិន ត្រូវបាន ស្ថានអគ្គរាជទូតកម្ពុជាប្រចាំនៅចិន ជួយអន្តរាគមន៍ បញ្ចូនមកកម្ពុជាវិញ ដោយសុវត្ថិភាពហើយ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ,ចំណែក ពលករខ្មែរពីប្រទេសវៀតណាមម្នាក់ទៀត ក៏ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំ នៅទីក្រុងហូជីមីញ ជួយអន្តរាគមន៍បញ្ចូន មកកម្ពុជាវិញ នៅថ្ងៃទី០៤ ខែវិច្ឆិកាខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ស្រ្តីខ្មែររងគ្រោះ បំរើការងារនៅប្រទេសចិន បានស្នើឲ្យមានអន្តរាគមន៍ពីស្ថានអគ្គរាជទូតកម្ពុជាប្រចាំនៅចិន ជួយអន្តរាគមន៍ បញ្ចូនមកកម្ពុជាវិញ ក្រោយពីចាញ់បោកមេខ្យល់ យកមករៀបការជាមួយបុរសជនជាតិចិន ហើយរងការធ្វើទារុណកម្ម និងអំពើហិង្សា។

ស្រ្តីខ្មែររងគ្រោះ ត្រូវត្រូវបាន ស្ថានអគ្គរាជទូតកម្ពុជាប្រចាំនៅចិន ជួយអន្តរាគមន៍ បញ្ចូនមកកម្ពុជាវិញ ដោយសុវត្ថិភាពហើយ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។

ដោយឡែក ពលករខ្មែរពីប្រទេសវៀតណាមម្នាក់ទៀត ក៏ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំ នៅទីក្រុងហូជីមីញ ជួយអន្តរាគមន៍បញ្ចូនមកកម្ពុជាវិញ នៅថ្ងៃទី០៤ ខែវិច្ឆិកាខាងមុខនេះ ក្រោយពីមានការអន្តរាគមន៍ទទួលយកខ្លួនបានកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦៕