(ភ្នំពេញ)៖ Facebook មួយឈ្មោះ «រឿងពិត CNRP» ដែលគេដឹងថាជំនាញខាងទម្លាយរឿងអាស្រូវអ្នកនយោបាយនៅកម្ពុជានោះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ បានបើកយុទ្ធនាការ ទម្លាយរឿងអាស្រូវលោកតា ប៉ែន សុវណ្ណ។ Facebook រឿងពិត CNRP បានដាក់ចំណងជើងថា៖ «ប៉ែន សុវណ្ណ ធ្លាក់ខ្លួនឈឺ ហើយឈានដល់ស្លាប់ ដោយសារមានស្រីច្រើន និងស្រីក្មេងៗ»។

ក្រៅពីទម្លាយសារសម្លេង, ម្ចាស់ Account រឿងពិត CNRP បានសរសេរខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ខ្ញុំម្ចាស់ផេក «រឿងពិតCNRP» នៅថ្ងៃនេះ សូមទម្លាយនូវអាថ៌កំបាំងអំពីមូលហេតុនៃការស្លាប់របស់លោកតា ប៉ែន សុវណ្ណ ជូនបងប្អូនជនរួមជាតិស្តាប់ និងស្វែងយល់។
ជាការពិតណាស់ មរណៈភាពរបស់លោកតា ប៉ែន សុវណ្ណ ពិតជាគួរឲ្យសោកស្តាយ ពីព្រោះលោកតា ប៉ែន សុវណ្ណ ក៏ជាខ្មែរមួយរូបដែរ បើទោះជាគាត់មាន ប្រពន្ធជាជនជាតិយួនក្តី ប៉ុន្តែ ការស្លាប់របស់លោកតា ប៉ែន សុវណ្ណ ក្នុងជន្មាយុ៨០ឆ្នាំ គិតថា គាត់មានអាយុវែងគ្រាន់បើហើយ ពីព្រោះបើតាមការចូលចិត្ត ប្រព្រឹត្តកាមគុណជាមួយស្រីក្មេងៗ ដូចជាស្រីក្មេងអ្នកបំរើក្នុងផ្ទះ និងស្រីម៉ាស្សាជាច្រើននាក់នោះ គឺលោកតា ប៉ែន សុវណ្ណ អាចស្លាប់មុននេះជាយូរឆ្នាំមកហើយ។

ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ចំលើយគឺការល្មោភកាមក្នុងវ័យជរាដូចលោកតា ប៉ែន សុវណ្ណ គឺជាអំពើអសីលធម៌មួយក្នុងសង្គម ពីព្រោះចាស់ហើយ ហេតុដូចម្តេចបានជាគាត់មិនទៅរកវត្តវ៉ាសមាទានសីល? ប៉ុន្តែផ្ទុយទៅវិញលោកតា ប៉ែន សុវណ្ណ ដែលជាមេដឹកនាំមួយរូបដែររបស់បក្សប្រឆាំង បែរជាគាត់ឈ្លក់វង្វេងនឹងការសប្បាយភ្លើតភ្លើន ទាក់ទងឡែបខាយ ដេករួមរ័ក្សជាមួយស្រីក្មេងៗ និងប្រើពាក្យសម្តីបបោសអង្អែល ចាប់ច្របាច់ បឺតជញ្ជក់ស្រីក្មេង ដោយការត្រេកត្រអាលទៅវិញ។

នៅពេលនេះ លោកតា ប៉ែន សុវណ្ណ បានស្លាប់ទៅហើយ ប៉ុន្តែ រឿងអាស្រូវរបស់លោកតា មិនមែនជាអាថ៌កំបាំង ដែលយើងខ្ញុំត្រូវកប់ទុកនោះទេ។ ថ្ងៃនេះ ខ្ញុំសូមទម្លាយនូវសារជាតិខិលខូចល្មោភកាមតណ្ហាមិនចេះឆ្អែតឆ្អន់របស់លោកតា ប៉ែន សុវណ្ណ ជូនបងប្អូនជនរួមជាតិស្តាប់ និងពិចារណា! តើនេះឬជាវីរបុរសរបស់បក្សសង្គ្រោះជាតិ ដែលថ្នាក់ដឹកនាំ និងសកម្មជនមួយចំនួនរបស់ពួកគេ បាននិងកំពុងប្រែក្លាយសាកសពរបស់លោកតា ប៉ែន សុវណ្ណ ដើម្បីកេងចំណេញនយោបាយ?

ខ្ញុំសូមបង្ហោះជូននូវសំឡេងឆ្លើយឆ្លងគ្នារវាងលោកតា ប៉ែន សុវណ្ណ ជាមួយស្រីក្មេងឈ្មោះ ស្រីម៉ៅ ជាអ្នកបំរើក្នុងផ្ទះរបស់គាត់កាលពី៥ឆ្នាំមុន គឺលោកតា ប៉ែន សុវណ្ណ យកអ្នកបំរើក្នុងផ្ទះដើម្បីកំដរអារម្មណ៍ស្រើបស្រាលរបស់គាត់។ សូមបញ្ជាក់ថា កាលពីឆ្នាំ៥មុន ស្រីម៉ៅ គឺស្ថិតនៅអនីតិជននៅឡើយនោះទេ៕ សូមស្តាប់សម្លេងវគ្គទី១ ដូចតទៅ៖