(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ និងលោកស្រី ប៉ែន អ៊ីន ចៅសង្កាត់ផ្សារកណ្តាលទី២ រួមទាំងមន្ត្រីសាលាខណ្ឌ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ បានចុះសួរសុខទុក្ខលោក ឯក ចំរើន ប្រធានភូមិ៣ សង្កាត់ផ្សារកណ្តាលទី២ ដែលកំពុងសម្រាក ព្យាបាលជំងឺ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ នាមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោកអភិបាលខណ្ឌដូនពេញ បាននាំយកផ្លែឈើ ទឹកដោះគោមួយចំនួន និងថវិកាចំនួន ១លានរៀល ជូនដល់ក្រុមគ្រួសារលោកមេភូមិ ដើម្បីជួយសម្រាលបន្ទុកចំណាយថ្លៃព្យាបាលជំងឺ៕