(ភ្នំពេញ)៖​ ដើម្បីចូលរួមបង្កើតភាពរីករាយបន្ថែម និងថ្លែងអំណរគុណ ដល់គ្រប់អតិថិនជាច្រើន ដែល តែងតែនិយមចូលចិត្តនំដូណាត់ ហាងនំ Big Apple Donuts & Coffee បានរៀបចំកម្មវិធី ចាប់រង្វាន់ធំ មានឈ្មោះថា Big Apple, Big Draw ដែលនឹងប្រព្រឹត្តិធ្វើនៅថ្ងៃទី០១​ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។

រង្វាន់ដែលនឹងត្រូវប្រគល់ឲ្យអ្នកឈ្នះនោះរួមមាន ម៉ូតូ Zoomer X 2017 មួយរង្វាន់ កុំព្យូទ័រយួរដៃមួយរង្វាន់ កាមេរ៉ា ពីររង្វាន់ សំបុត្រកុន 4DX ពីMajor Cineplex by Cellcard ដែលអាចទស្សនាភាពយន្តផ្សេងៗពេញ៦ខែ (ពីរសន្លឹកក្នុងមួយខែ) បួនរង្វាន់ និងគូប៉ុង២០ដុល្លារ ពីហាងនំ Big Apple Donuts & Coffee ចំនួន ដប់រង្វាន់។

លក្ខខណ្ឌនៃការចូលរួមនោះគឺ រាល់ការចំណាយចាប់ពី៥ដុល្លារឡើងទៅ នៅសាខាណាមួយ របស់ហាងនំ Big Apple Donuts & Coffee អតិថិជនគ្រប់រូបនឹងទទួលបាន សន្លឹកឆ្នោតមួយសន្លឹកដែល ពួកគេតម្រូវឲ្យបំពេញព័ត៌មានមួយចំនួន រួចយកទៅដាក់ចូល ក្នុងធុងឆ្នោតនៅសាខានោះ។

បើតាមគម្រោង ហាងនំ Big Apple Donuts & Coffee នឹងចាប់ផ្តើមទទួលសន្លឹកឆ្នោត ពីអតិថិជនរបស់ខ្លួន ចាប់ពីថ្ងៃទី ០១ វិច្ឆិកា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

គួររំលឹកផងដែរថា បច្ចុប្បន្ននេះ ហាងនំBig Apple Donuts & Coffee បានបើកសាខា ៥កន្លែងនៅទីក្រុងភ្នំពេញ គឺសាខា បឹងកេងកង(BKK) សាខាទួលគោក(TK) សាខា ម៉ៅសេទុង(MST) សាខាកម្ពុជាក្រោម(KPK) និងសាខាបឹងត្របែក(BTK) ៕