(បន្ទាយមានជ័យ)៖ លោក ស ថាវី អភិបាលខេត្ត លោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ បានចុះពិនិត្យផ្ទាល់នៅទំនប់ទឹក១កន្លែង នៅទំនប់អូរខ្លូត ស្ថិតក្នុងភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង។

លោក ស ថាវី បានថ្លែងថា ដោយឆ្លងតាមបទពិសោធន៍ ក្នុងរដូវប្រាំងដើមឆ្នាំ២០១៦កន្លងមកនេះ មានការខ្វះខាតទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងដោយមានការសំណូមពរផ្ទាល់ ពីប្រជាពលរដ្ឋនៅភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ អាជ្ញាធរជាពិសេសនោះក្រុមការងារCPP នឹងជួយជួសជុលផ្លូវ ១ខ្សែ មានប្រវែង៨គីឡូម៉ែត្រ និងជួយធ្វើទំបន់ស្ទាក់ទឹកទុក សម្រាប់ពួកគាត់ប្រើប្រាស់ ក្នុងរដូវខែប្រាំងខាងមុខនេះ។

ប្រជាពលរដ្ឋ បានត្អូញត្អែរថា ផ្លូវមួយខ្សែរនេះ មានការពិបាកអស់ជាច្រើនខែមកហើយ និងពិបាកធ្វើការធ្វើដំណើរ ការដឹកទំនិញ ជូនកូនៗទៅសិក្សាររៀនសូត្រ ដោយប្រើពេលវេលាជាច្រើនម៉ោង ហើយពួកគាត់ក៏សន្យា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិក្រោយ ជាពិសេស ស្រឡាញ់ និងគោរពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំង២តែងតែគិតគូរពួកគាត់ ទោះបីជាពួកគាត់រស់នៅទីជនបទ។  

ក្រោយពីពិនិត្យរួចរាល់ លោកអភិបាលខេត្ត សន្យាថា និងពិភាក្សាជាមួយមន្ត្រីជំនាញទាំងនោះ ជួសជុលផ្លូវខាងលើនេះ និងទំនប់ទុកទឹកជូនពលរដ្ឋឲ្យបានឆាប់រហ័ស។ បន្ថែមពីនេះ លោកអភិបាល បានឧបត្ថម្ភដល់ ក្មួយៗបង់សំណាញ់ ម្នាក់ៗ២ម៉ឺនរៀល ផងដែរ៕