(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតបានថ្នាំញៀន៣១កញ្ចប់ និងកញ្ឆាក្រៀម៨៤ដើម នៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។

មន្រ្តីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ដែលបានឃាត់ខ្លួននេះ ទី១-ឈ្មោះ ដា ឌឿន​ អាយុ៣១ឆ្នាំ ទី២-ឈ្មោះ ដា ឌិន អាយុ២៦ឆ្នាំ និងទី៣-ឈ្មោះ ចាង ធីបេហូវ ភេទស្រី អាយុ២៣ឆ្នាំ ដោយក្នុងនោះកម្លាំងជំនាញ ដកហូតបាន ថ្នាំញៀនមេតំហ្វេតាមីន ​៣១កញ្ចប់តូច កញ្ឆាក្រៀមមូជាបារី៨៤ដើម និងទូរស័ព្ទដៃ៣គ្រឿង។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅសាកសូរ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕