(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បាននាំអំណោយកាកបាទក្រហម ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់ កន្ទាក់ចំនួន៥៩គ្រួសារភ្លាមៗ ក្រោយពេលដែលប្រជាពលរដ្ឋ ទាំងអស់នោះ ទទួលរងគ្រោះថ្នាក់ដោយសារខ្យល់កន្ត្រាក់ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន៥៩គ្រួសារ ដោយក្នុងៗគ្រសារទទួលបាន មុងមួយ ភួយមួយ កន្ទេលមួយ តង់មួយ ក្រមាមួយ សារ៉ុងមួយ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកដោះគោ មីមួយកេះ និងថវិកាមួយចំនួន ដើម្បីជួយរំលែកទុក្ខលំបាកបងប្អូនមួយរយៈពេលខ្លី បណ្តោៈអាសន្ន ។

លោក វ៉ី សំណាង អភិបាលខេត្ត បានលើកឡើងថា ដោយមានការគិតគូរពីសំណាក់ដឹកនាំតាំងពីថ្នាក់មូលដ្ឋាន  ពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែក្រើនរំលឹក ចំពោះបញ្ហាជួបគ្រោះមហន្តរាយនានា ចាំបាច់កបាទក្រហម ត្រូវគិតគូរភ្លាមៗ ជូនដល់ប្រជាពលរដ្ឋ ក្នុង ក្របខណ្ឌមនុស្សធម៌ ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់រងទុក្ខដោយសារ គ្រោះធម្មជាតិ ឬដោយសារប្រការផ្សេងៗឡើយ៕