(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៨៖០០ព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដោយពិភាក្សា និងឱ្យយោបល់ ទៅលើរបៀបវារៈចំនួន៦។ នេះបើតាមការប្រកាសរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោម​អធិប​តី​ភាពរបស់​ លោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា។ ក្នុងនោះ របៀបវារៈមានដូចខាងក្រោម៖

១-​ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៨ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣

២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពី ប្រព័ន្ធឆ្លងកាត់គយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពី កិច្ចសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣

៣- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់ លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញាបើកចំហសេវាហិរញ្ញវត្ថុ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពី សេវា ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣

៤- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣

៥- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ៖
១- កិច្ចព្រមព្រៀង ស្តីពី ការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
២- ពិធីសារ ស្តីពី ការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
៣- ពិធីសារ ស្តីពី ក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣។
និង ៦- កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣៕