(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គចិត្ត ដែលរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ បានចុះពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅខណ្ឌទួលគោក រាជធានីភ្នំពេញប្រមាណជិត១ពាន់នាក់។

ការចុះពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃនេះ បាននិងកំពុងធ្វើឡើងនៅសង្កាត់ទឹកល្អក់ទី២ ចាប់ពីម៉ោង៧៖០០ ដល់ម៉ោង៣៖០០រសៀល។

ដោយឡែក មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ (អបព) ខណ្ឌទួលគោក រួមទាំងដៃគូមួយចំនួនទៀត បានចូលរួមរៀបចំបន្ទប់នានា និងជួយសម្រួលដល់អ្នកជំងឺក្នុងការមកពិនិត្យ និងព្យាបាល ក្នុងឱកាសនេះ៕