(កណ្តាល)៖ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផលកម្ពុជា បានដាក់សំណើមួយសុំគោលការណ៍ពី លោក វេង សុខុន រដ្ឋមន្រ្តីក្រសួងរុក្ខាប្រមាញ់ និងនេសាទ ដើម្បីអនុញ្ញាតឱ្យសមាគមន៍នេសាទការពារមច្ឆាជាតិសណ្តារ ដាក់របាំងធ្នស់ និងចាប់ត្រី នៅតាមព្រំដែនរវាងកម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាល រយៈពេល៣ឆ្នាំ(២០១៧-២០១៩)។

លិខិតស្នើបានជំរាបជូន លោករដ្ឋមន្រ្តីថា «ផ្នែកតាមមាត្រា៥ នៃអនុក្រឹត្យលេខ៥ អនក្របក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១២ បានអនុញ្ញាតឲ្យសហគមន៍នេសាទដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា និងវៀតណាម រួមមានខេត្ត្ឲកណ្តាល ព្រៃវែង និងតាកែវ អាចធ្វើការនេសាទបោះរបាំងឆ្នស់ចាប់ត្រី ដើម្បីមានប្រាក់ចំណូល សម្រាប់ទ្រទ្រង់ជីវិត រស់នៅប្រចាំថ្ងៃ»

ដូច្នេះ លោកស្នើឱ្យ លោករដ្ឋមន្រ្តី អនុញ្ញាតឱ្យ សមាគមន៍នេសាទការពារមច្ឆាជាតិសណ្តារ បោះរបាំងឆ្នស់ចាប់ត្រី នៅតាមព្រំដែន ក្នុងទឹកដីខេត្តកណ្តាល ដើម្បីឱ្យពួកគេមានចំណូលផ្គត់ផ្គង់ដល់សហគមន៍។

សូមអានលិខិតស្នើសុំរបស់ រដ្ឋបាលជលផល ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖