(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា បន្ថែមពីលើការរក្សាសន្តិសុខ និងទប់ស្កាត់បទល្មើសនានានោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចបានទប់ស្កាត់ការធ្វើបាតុកម្ម និងកូដកម្មបានជាង ១,១០៣លើក។

ថ្លែងក្នុងពិធីសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះថា វិធានការទប់ស្កាត់បាតុកម្ម និងកូដកម្មធ្វើឡើង ដើម្បីធានា និងរក្សាបាននុវសន្តិសុខសណ្តាប់ ធ្នាប់ក្នុងរាជធានីភ្នំពេញ ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ៕