(​ប៉េកាំង)៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ បានឱ្យដឹងនៅរសៀលថ្ងៃចន្ទ ទី១៧ ខែតុលា នេះថា អតីតមន្ត្រីថាមពលជាន់ខ្ពស់ លោក Wei Pengyuan​​ ត្រូវបានតុលាការផ្តន្ទាទោស ប្រហារជីវិត ប៉ុន្តែត្រូវបានព្យួរទោសរយៈពេល ២ឆ្នាំ  ក្រោមការចោទប្រកាន់ពីបទពុករលួយ និង កាន់កាប់ទ្រពសម្បត្តិក្នុងចំនួនដ៏ច្រើន ដោយគ្មានប្រភពច្បាស់លាស់។

យោងតាមសាលក្រមរបស់តុលាក្នុងខេត្ត Hebei​ លោក Wei ដែលជាអនុប្រធាននាយកដ្ឋាន នៃរដ្ឋបាលថាមពល ត្រូវបានគេរកឃើញថាលោក បានទទួលសំណូកជាង ២១១.៧ លានយ័ន ឬស្មើនឹង ៣១.៤លានដុល្លារអាមេរិក។ សេចក្ដីប្រកាសនេះដដែលបានឱ្យដឹងទៀតថា លោក Wei ត្រូវបានតុលាការចោទប្រកាន់បន្ថែមទៀត ពីបទកាន់កាប់ទ្រព្យសម្បត្តិក្នុងចំនួនដ៏ច្រើន បានមកពី ប្រភពមិនច្បាស់លាស់ ដែលនេះបានកើនឡើងលើស ប្រាក់ចំណូលស្របច្បាប់របស់លោក៕