(ឥណ្ឌា)៖ ប្រធានាធិបតីចិន លោក Xi Jinping បានទៅដល់រដ្ឋ Goa របស់ប្រទេសឥណ្ឌាហើយ ដើម្បីចូលរួមកិច្ចប្រជុំ BRICS ដែលមានប្រទេសចំនួន ៥ចូលរួម៖ ដូចជា ប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, ចិន និងអាហ្រ្វិកខាងត្បូង។

មេដឹកនាំនៃប្រទេសទាំង៥ ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ BRICS និងបញ្ហាដទៃទៀតដែលជាបញ្ហារួមជាមួយគ្នា។

សូមជំរាបថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ថ្មីៗនេះ ប្រធានាធិបតីចិន លោក Xi Jinping បានចាកចេញពីកម្ពុជា ហើយបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសបង់ក្លាដែស នឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS ៕