(កំពង់ស្ពឺ)៖  លោក នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងលោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រសៀលថ្ងៃទី ១៦ ខែតុលាឆ្នាំ២១០៦នេះ បានដឹកនាំមន្ត្រីធម្មការ អស់លោក លោកស្រីជាសប្បុរសជន ដង្ហែរអង្គកឋិនទានទៅកាន់វត្តចំបក់ ស្ថិតក្នុងភូមិវល្លស ឃុំវល្លស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីវេប្រគេនបច្ច័យជូនព្រះសង្ឃ ទុកសម្រាប់កសាង វិស័យព្រៈពុទ្ធសាសនា ។

សូមបញ្ជាក់ថា នៅរដូវកឋិនដែលមានរយៈកាល ២៩ថ្ងៃ ដោយ គិតពីថ្ងៃ១រោច ខែអស្សុជ ដល់១៥កើត ខែកត្តិក ហើយអាចយកសំពត់ដែលល្មមកាត់ដែរធ្វើជាស្បង់ ឬចីពរឬក៏សង្ឃដីបានទៅវេរ ចំពោះព្រះភិក្ខុសង្ឃដែលបានគង់ចាំវស្សាអស់ត្រីមាស។

លោក នរៈ រតនវឌ្ឍនោ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចំរើនយ៉ាងខ្លាំង ទាំងវិស័យអណាចក្រ និងវិស័យពុទ្ធចក្រ ទើបប្រជាពលរដ្ឋមានឱកាស បានរៀបចំពិធីបុណ្យកឋិនទានគ្រប់ៗគ្នានេះ៕