(ព្រះសីហនុ)៖ នៅម៉ោង២៖០០នាទី រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ នាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិក ចំនួន១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដើម្បីចូលរួមគាំទ្រ ដល់សហប្រតិបត្តិការ (Theater Security Cooperation) ដែលមានរយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៦-២០ ខែតុលា ឆ្នាំ២០១៦។

នាវានេះមានឈ្មោះ USS Germantown (LSD.42) បណ្តោយប្រវែង១៩០ ម៉ែត្រ ទទឹងប្រវែង២៦ ម៉ែត្រ ទម្ងន់ផ្ទុក១៨០០០តោន និងស៊ីជម្រៅទឹក៦.៤ម៉ែត្រ ដោយមាននាវិកលើនាវានេះ មានចំនួនសរុប៣៦៧នាក់ និងដឹកនាំបញ្ជាដោយ លោកវរនាវីទោ SEV STEVENS មេបញ្ជាការនាវា។

សូមជម្រាបថា នាវាចម្បាំងរបស់កងទ័ពជើងទឹក រំដោះប្រជាជនចិន ចំនួន៣គ្រឿង ផ្ទុកមនុស្សជិត១ពាន់នាក់ នៅព្រឹកមិញនេះ បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦-២០ ខែតុលា ឆ្នាំ២០១៦ ផងដែរ៕