(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី១៦ ខែតុលានេះ មានករណីដ៏រន្ធត់មួយ កើតឡើងដោយសារបាក់ថ្មភ្នំមួយកន្លែង ​ស្ថិតក្នុងភូមិភ្នំធំខាងត្បូង​​​ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យមនុស្សចំនួន ៣នាក់បានស្លាប់ និងមួយចំនួនទៀត កំពុងកាយរកក្នុងពំនូកថ្មភ្នំនោះ នេះបើតាមសេចក្ដីរាយការណ៍បឋមពីភ្នាក់ងារ Fresh News ។

តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា អ្នកដែលស្លាប់ទាំង៣នាក់ខាងលើ មានឈ្មោះ ទី១.ហែម គឹមលេង ហៅឡុំ​ អាយុ៥២ឆ្នាំ, ទី២.លឹម គឹមឡុង ​អាយុ២៦ឆ្នាំ​ និងទី៣.ឈ្មោះ​ ថង ស៊ីថ ​ហៅសាន់ អាយុ៣៦ឆ្នាំ​ អ្នកទាំង៣ រស់នៅភូមិភ្នំដំបងត្បូង ​ឃុំ​អូរប្រាសាទ​ ស្រុកមង្គលបូរ។ មកដល់ពេលនេះ កម្លាំងអាជ្ញាធរ និងគ្រឿងចក្រជាច្រើនគ្រឿង កំពុងធ្វើការកាយរកជនរងគ្រោះដទៃទៀត ដែលកំពុងជាប់ក្នុងពំនូកថ្មភ្នំ៕