(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យ ព្រះអង្គឌួង ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា នៅរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ មន្ទីរពេទ្យព្រះអង្គឌួង ទទួលពិនិត្យ-ពិគ្រោះជំងឺចំនួន ២៣៣០នាក់ និងអ្នកជំងឺសម្រាកព្យាបាលថ្មី ចំនួន២១២នាក់។

មន្ទីរពេទ្យព្រះអង្គឌួង បានឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី១០ ដល់ ១៤ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ មន្ទីរពេទ្យមានគ្រូពេទ្យឯកទេសភ្នែកមកពីប្រទេសអូស្ត្រាលី បានបង្រៀន និងបង្ហាត់បង្ហាញដល់និស្សិតឯកទេស ចក្ខុរោគផងដែរ៕