(ព្រះសីហនុ)៖ នាវាចម្បាំងរបស់កងទ័ពជើងទឹក រំដោះប្រជាជនចិន ចំនួន៣គ្រឿង បាននិងកំពុងចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦-២០ ខែតុលា ឆ្នាំ២០១៦ នេះបើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាល ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឱ្យដឹងនៅមុននេះបន្តិចថា នាវាចម្បាំងទី១.មានឈ្មោះ HULL NUM លេខនាវា៥៣១ បណ្តោយប្រវែង ១៣៥ម៉ែត្រ ទទឹងប្រវែង ១៦ម៉ែត្រ ទម្ងន់ផ្ទុក ៤,០០០តោន និងស៊ីជម្រៅទឹក ៦.៥ម៉ែត្រ មានមនុស្សលើនាវានេះចំនួន ២៨៧នាក់ ដឹកនាំបញ្ជាដោយ លោកវរនាវីឯក DONG QIAN មេបញ្ជាការនាវា។

ទី២.ឈ្មោះ HULL NUM លេខនាវា៥២៩ បណ្តោយប្រវែង ១៣៥ម៉ែត្រ ទទឹងប្រវែង១៦ម៉ែត្រ ទម្ងន់ផ្ទុក ៤,០០០តោន និងស៊ីជម្រៅទឹក ៦.៥ម៉ែត្រ មានមនុស្សលើនាវានេះចំនួន ២៥៦នាក់ ដឹកនាំបញ្ជាដោយ លោកវរនាវីឯក ZHAO QINGLIANG មេបញ្ជាការនាវា ។

ទី៣.ឈ្មោះ HULL NUM លេខនាវា៨៩០ បណ្តោយប្រវែង ១៧៨ម៉ែត្រ ទទឹងប្រវែង ២៥ម៉ែត្រ ទម្ងន់ផ្ទុក ២០,៥០០តោន និងស៊ីជម្រៅទឹក ៨.៧ម៉ែត្រ មានមនុស្សលើនាវានេះចំនួន ២០៦នាក់ និងដឹកនាំបញ្ជាដោយ លោកវរនាវីឯក ZHOU BAOJUN មេបញ្ជាការនាវា។

សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន បានបញ្ជាឲ្យកងកម្លាំងចេញការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រតិភូប្រទេសចិនខាងលើនេះ ផងដែរ៕