(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្តឹងត្រែង បានដឹកនាំក្រុមយុវជនគរុសិស្សសិស្សភូមិភាគស្ទឹងត្រែង នាំយកថវិការ និងអំណោយមួយចំនួនរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោកយាយ ខាវ ថងញ៉ុត ដែលជាភរិយារបស់លោកតា ស៊ិន ស៊ីសាមុត។

សកម្មភាពមនុស្សធម៌ខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងផ្ទះរបស់លោកយាយ ខាវ ថងញ៉ុត ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយមានការចូលរូមពី លោក វ៉ាន់ សោភា អ្នកដឹកនាំក្រុមយុវជនគរុសិស្សសិស្សភូមិភាគស្ទឹងត្រែង ខាងលើ៕