(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខណ្ឌសែនសុខ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ បានរៀបចំពិធីប្រកាសបញ្ចូល សមាជិកបក្សថ្មីចំនួន ៣៨៦នាក់ និងប្រធាន-អនុប្រធានសាខា តាមរោងចក្រចំនួន ៩សាខាទៀត។

ក្នុងឱកាសនោះ ក៏មានការចូលរួមពី លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ, លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សជាច្រើននាក់ទៀត។

លោក ម៉ម ប៊ុនហេង បានផ្ដាំផ្ញើដល់សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមផ្សព្វផ្សាយនូវសមិទ្ធផល ស្នាដៃ គំរូវីរភាព បុព្វហេតុរបស់បក្សដល់កម្មករ និយោជិត សហជីព បុគ្គលិក ឱ្យបានយល់ និងជឿជាក់លើបក្ស ពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់គ្នា៕