(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះ​ មាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយ លោក សៀង សុខ ព្រះអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យនៅភូមិ១៦ ផ្លូវជាតិលេខ៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជនជាតិវៀតណាម៩នាក់ និងថៃម្នាក់ ពីបទរស់នៅខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ជនជាតិវៀតណាម និងជនជាតិថៃទាំង១០នាក់ នេះបានលួចស្នាក់នៅដោយគ្មានលិខិតឆ្លងដែន។

ក្រោយចាប់ខ្លួនពួកគេត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត នៅនាយកដ្ឋាន ដើម្បីចាត់ការបន្តទៀត៕