(ភ្នំពេញ)៖ ក្រុមហ៊ុន អេនដ្រូមេដា ឌីស្រ្ចីប៊្យូសិន ខប ភើរេសិន( Andromeda Distribution Corporation) បានរៀបចំសិក្ខាសាលាមួយស្ដីពី ការទទួលសិទ្ធិចែកចាយផ្ដាច់មុខ ចែកចាយផលិតផលថ្មី ពីក្រុមហ៊ុន ZYXEL និង ក្រុមហ៊ុនQNAP នាសណ្ឋាគារ SUN&MOON។

លោក Harry Chan អគ្គនាយកក្រុមហ៊ុន Andromeda បានថ្លែងក្នុងសិក្ខាសាលានារសៀលថ្ងៃទី០៦ ខែតុលាឆ្នាំ២០១៦នេះ ថាសក្តានុពលនៃការរីកចម្រើន ផ្នែកបច្ចេកវិទ្យាក្នុងការជួយសម្រួល ដល់អាជីវកម្មខ្នាតតូចរហូតដល់ខ្នាតធំនៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ជាមួយនឹងការរីកចំរើន ដ៏ឆាប់រហ័សនៃបច្ចេកវិទ្យានេះ ក្រុមហ៊ុន ZYXELនិង QNAP បានខិតខំប្រឹងប្រែង យ៉ាងខ្លាំងក្នុងការស្វែងរក បច្ចេកវិទ្យាថ្មីៗប្រកបដោយគុណភាព សុវត្ថិភាពទាំងអ្នកប្រើប្រាស់ ទាំងបរិស្ថានសម្រាប់បំពេញ នូវតម្រូវការរបស់ងតិថិជន ជាមួយនឹងតម្លៃសមរម្យ។

លោកបានបន្ដទៀតថា ក្រុមហ៊ុនអេនដ្រូមេដា (Andromeda)គឺជាក្រុមហ៊ុនដែលមានគោលការណ៍ និងយុតិ្តសាស្រ្តយ៉ាងរឹងមំា និងច្បាស់លាស់ដោយផ្តោតទៅលើ សុក្រឹត្យភាពក៏ដូចជាផ្តល់នូវទំនុកចិត្ តជូនដល់គ្រប់ដៃគូចែកចាយ ទាំងអស់ដែលជាកត្តាធ្វើអោយក្រុមហ៊ុន លោកទទួលបាននូវភាពជោគជ័យ។ យោងទៅលើសក្តានុភាព នៃភាពជោគជ័យទាំងអស់នេះហើយ ទើបក្រុមហ៊ុន ZYXELនិងQNAP មានទំនុកចិត្តក្នុងការប្រគល់ សិទ្ធិចែកចាយផ្តាច់មុខមកអោយក្រុមហ៊ុន Andromeda ធ្វើជាតំណាងចែកចាយនៅក្នុងទីផ្សារកម្ពុជា។

ជាមួយគ្នានោះផងដែរលោក Sitticheep អ្នកតំណាងអោយក្រុមហ៊ុន ZYXELបានធ្វើបទបង្ហាញអំពី ផលិតផលក៏ដូចជា ដំណោះស្រាយដ៏ល្អៗរបស់ក្រុមហ៊ុន ZYXEL ជូនចំពោះអតិថិជននានា ដែលបានចូលរួម ក្នុងកម្មវិធីនារសៀលនេះ។ លើសពីនេះទៅទៀតក្រុមហ៊ុន ZYXEL និង ក្រុមហ៊ុនអេនដ្រូមេដា (Andromeda) ក៏បានដាក់បង្ហាញនូវផលិតផល យ៉ាងច្រើនជូនដល់អតិថិជន ដើម្បីទស្សនាក៏ដូចជាធ្វើការសាកល្បង ប្រើប្រាស់នៅក្នុងកម្មវិធីនេះផងដែរ។

លោក អ៊ុង សង្ហា អ្នកតំណាងអោយក្រុមហ៊ុន QNAP នៅកម្ពុជាក៏បានធ្វើបទបង្ហាញ អំពីផលិតផល QNAP និងដំណោះស្រាយផ្សេងៗទៀត ដែលសុទ្ធសឹងតែពាក់ព័ន្ធ ទៅនឹងបច្ចេកវិទ្យា ផ្នែករក្សាទុកទិន្នន័យ។ លោកក៏បានឲ្យដឹងថាគ្រប់អាជីវកម្ម ទាំងអស់សុទ្ធតែមានទិន្នន័យរៀងៗខ្លួន ហេតុដូច្នេះហើយទើបក្រុមហ៊ុន QNAP ខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាអាចជួយរក្សាទុក ក៏ដូចជាការពារនូវទន្នន័យជូន ដល់អតិថិជនរបស់ខ្លួន៕