(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបញ្ជាក់ពីការឈប់ទទួលពាក្យបណ្ដឹងតវ៉ាពាក់ព័ន្ធនឹងទំនាស់ដីធ្លី ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ព្រមទាំងស្នើឱ្យប្រជាពលរដ្ឋក្នុងតំបន់នេះ នាំគ្នារួសរាន់ទៅដាក់ពាក្យបណ្ដឹងតវ៉ាពាក់ព័ន្ធទំនាស់ដីធ្លីនេះ ឱ្យបានមុនថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ខាងមុខ។

តាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានក្បាលដីពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ឫស្សីកែវ (តំបន់​ A) ត្រូវមកប្រកាស និងប្រគលឯកសារពាក់ព័ន្ធការកាន់កាប់ដី ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ដើម្បីទទួលបានភាពស្របច្បាប់។

ដោយឡែក បើផុតកំណត់ត្រឹមកាលបរិច្ឆេទខាងលើ រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី មិនទទួលខុសត្រូវរាល់ការបាត់បង់ នូវអត្ថប្រយោជន៍ពាក់ព័ន្ធអ្វីឡើយ។

សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖