(ភ្នំពេញ)៖​ កម្លាំងសមត្ថកិច្ចខណ្ឌទូលគោក សហការជាមួយកំលាំងការិយាល័យជំនាញ ចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាក់ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀនខុសច្បាប់​ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង២២៖៤០នាទី នៅចំណុចផ្លូវរថភ្លើងក្រុម១០៦ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក​រាជធានីភ្នំពេញ​ ។

កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១ ឈ្មោះស៊ីម​ ណាក់ ភេទប្រុសអាយុ២០ឆ្នាំមុខរបរត់តុ នៅភោជនីយដ្ឋាន​ «AWJ» ស្នាក់នៅក្នុងហាងផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ ទី២ឈ្មោះភឿន​ សុភក្រ័ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន «AWJ» ផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយដកហូតបានវត្ថុតាងរួមមាន៖ ក្រាមសថ្លាសង្ស័យគ្រឿងញៀនចំនួន០១កញ្ចប់តូច ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ឆ្នាំ២០០៧ ឡើងតែម២០១៥ ពាក់ស្លាកលេខ 1AP-7619 ភ្នំពេញ និងវិទ្យុទាក់ទងចំនួនមួយម៉ាក Moforola ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើនេះ រួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋានដើម្បីកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕