(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល​ បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​ ០៥ ខែកញ្ញា​ ឆ្នាំ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ /​ រក្សា​ទុក​ និង​ប្រើប្រាស់​៦ករណី ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ៨នាក់ និងមុខសញ្ញាប្រើប្រាស់២នាក់ ដកហូតថ្នាំ​មេតំហ្វេតាមីន​ (ice) ៨​កញ្ចប់​ធំ និង​១៨​កញ្ចប់​តូច​ ​មេតំ​ហ្វេ​តា​មីន ​(wy) ២​គ្រាប់​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញ បង្ក្រាប់២ករណី ឃាត់ខ្លួន៣នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្ត ពោធិ៍សាត់ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តមណ្ឌលគីរី បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់៕