(ភ្នំពេញ)៖ ម៉ូតូចំនួន៣គ្រឿងបានរងការខូចខាត និងបុរសម្នាក់ជាកម្មករបានរងរបួសបាក់ជើង ក្រោយពេលមានហេតុការណ៍បាក់វេរ៉ង់ដារមុខផ្ទះមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ។

សេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ខណៈដែលមានម៉ូតូចំនួន៣គ្រឿងទុកនៅមុខផ្ទះ និងមានកម្មករម្នាក់កំពុងជួសជុលទទឹក ស្រាប់តែពេលនោះវេរ៉ង់ដារ ក៏បាក់ធ្លាក់សង្កត់ បណ្តាលឲ្យរងការខូចខាត និងរបួសបាក់ជើងតែម្តង៕