(ភ្នំពេញ)៖​ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង២២៖៤០នាទី កំលាំងល្បាតនៃអធិការដ្ឋានខណ្ឌទួលគោក បានចុះល្បាតម្តុំផ្លូវរថភ្លើងក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ដោយមានការសង្ស័យក៏ធ្វើការឃាត់ខ្លួន ត្រួតពិនិត្យ ឈ្មោះ ឡេង​ ចាន់ថន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូឌុប ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ រកឃើញក្រាមសថ្លាសង្ស័យគ្រឿងញៀន ដាក់ក្នុងកញ្ចប់បារី MEViUS ចំនួន១១ថង់តូច ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជួន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕