(​ភ្នំពេញ​)៖​ នៅថ្ងៃ​ទី​០៣ ខែតុលា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១១លើក​ (​យប់​៥​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៥នាក់ រង​របួសធ្ងន់​២០នាក់ ​និង​រង​របួសស្រាល​​១០នាក់​។​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​២៤​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​២១គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៦គ្រឿង និង​ថ្មើរជើង២នាក់​។​

​ប្រភព​ព័​ត៌​មាន​ដដែល​ ប្រាប់​បន្ត​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​ ២​លើក​,​​​ បត់គ្រោះថ្នាក់១លើក​,​ ស្រវឹង៣​លើក​ ,​ មិនគោរពសិទ្ធិ៣លើក​,​ មិនប្រកាន់ស្ដាំ១​លើក, ប្រជែង១លើក, ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​២៥​នាក់​ (​យប់​៩​នាក់​)​៕