(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល​ បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​ ០៣ ខែតុលា​ ឆ្នាំ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ /​ រក្សា​ទុក​ និង​ប្រើប្រាស់​៦ករណី ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ៦ និងមុខសញ្ញាប្រើប្រាស់ម្នាក់ ដកហូតថ្នាំ​មេតំហ្វេតាមីន​ (ice) ២​កញ្ចប់​ធំ​ និង​១០​កញ្ចប់​តូច​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តព្រះវិហារ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ នគរបាលខេត្តសៀមរាប បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តក្រចេះ​​បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់៕