(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី នឹងបើកកិច្ចប្រជុំមួយរវាង លោកស្រី វ៉ាន់ ហ៊ីលី តំណាងការិយាល័យឧត្តមស្នងការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា នាម៉ោង២៖០០នាទី រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ស្អែកនេះ។

បើតាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា កិច្ចប្រជុំនេះ ស្ដីពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក និង OHCHR ដែលនឹងធ្វើឡើងនា ទីស្នាក់ការគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា នៅអាគារលេខ៣ ផ្លូវ VI.១៣ ស្ថិតក្នុងភូ​មិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ៕