(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ បានចេញផ្សាយ របាយកាណ៍ស្តីពីការដាក់ ការទទួល និងការដោះស្រាយបណ្តឹង ចំនួន២១ ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត គិតត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦។

បណ្តឹងទាំង២១នោះ មាននៅរាជធានីភ្នំពេញ ៩បណ្តឹង ព្រះវិហារ៣បណ្តឹង ព្រៃវែង១បណ្តឹង ព្រះវិហារ៧បណ្តឹង និងព្រះសីហនុ១បណ្តឹង ដែលបណ្តឹងទាំងនោះមួយចំនួនដោះស្រាយរួច និងមួយចំនួនទៀតកំពុងដោះស្រាយ៕