(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបង្ហោះសារ នៅមុននេះបន្តិច ដើម្បីជូនពរ ដល់ប្រជាពលរដ្ឋ ទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ខាងមុខនេះ។

យោងតាមសារលិខិត ដែលបង្ហោះឲ្យដឹងនៅលើ Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន នាពេលនេះ បានបញ្ជាក់ឲ្យដឹងថា «អបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ១រោច ដល់១៤រោច ខែភទ្របទ ឆ្នាំវក ព.ស ២៥៦០​ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ទទួលបាននូវសុខសុវត្ថិភាព រាល់ពេលធ្វើ ដំណើរ និងជួបប្រទះ នឹងពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

គួរបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ នឹងឈានមកដល់ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ហើយជាទូទៅ ប្រជាពលរដ្ឋខ្មែរ នៅក្នុងឱកាសនោះ នឹងធ្វើដំណើរជួបជុំគ្នាដើម្បីចូលរួម​ នៅក្នុងឱកាសនៃ ពិធីបុណ្យខាងលើនេះ ដោយចរាចរណ៍ នឹងមានការមមាញឹកខុសពីធម្មតា៕