(ភ្នំពេញ)៖ លោក​ ជា​ សុខ​ច័ន្ទ​ដេត​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី២៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​រយៈពេល ១៤ឆ្នាំ ពី​បទ​ «លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​សារ​ការ​ប្រព្រឹត្ត​ហិង្សា​»​ ចំនួន ​២ករណី​ ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​ក្នុង​មួយ​ករណី​ផ្តន្ទា​ទោស​ ៧ឆ្នាំ​។​

មន្ត្រី​តុលាការ​បញ្ជាក់​ថា​ កាលពី​កន្លង​ទៅ​ បុរស​រូប​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ម្តង​រួច​មក​ហើយ​ រយៈពេល​ ៧៧ឆ្នាំ​ ​ពី​បទ​ លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​ការ​ប្រព្រឹត្តិ​ហិង្សា​ចំនួន​ ១៣ករណី​​ ដោយ​ក្នុង​មួយ​ករណី​ផ្តន្ទា​ទោស ​៧ឆ្នាំ​។ ដូច្នេះ​បុរស​រូប​នេះ​ បច្ចុប្បន្ន​កំពុង​មាន​ទោស​សរុប​ចំនួន​ ១៣ករណី​ និង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល ​៩១ឆ្នាំ​ ។

បុរស​រូប​នេះ​ក៏នៅ​មាន​ករណី​ជា​ច្រើន​ផ្សេង​​ទៀត​ ដែល​កំពុង​ដំណើរការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

តុលាការ​បាន​ផ្តន្ទា​ទោស​ជនជាប់ចោទ​ឈ្មោះ​ នុជ សំណាង ហៅ សែន សំណាង អាយុ២៧​ឆ្នាំ​។ នា​ពេល​សវនាការ​កន្លង​ទៅ​ ជនជាប់ចោទ​រូប​នេះ​ សារភាព​ថា​ ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន​៕