(កោះកុង)៖  អ្នកស្រី យិន យ៉េន អាយុ៦០ឆ្នាំ មានទីលំភូមិនាងកុកឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយរកយុត្តិធម៌ឲ្យក្រុមគ្រួសារគាត់ផង។

ការស្នើសុំអន្តរាគមន៍នេះធ្វើឡើង ក្រោយពីតុលាការខេត្តកោះកុង បានកាត់ក្តីឲ្យគាត់ចាញ់ក្តីកូនស្រីបង្កើតម្នាក់ ឈ្មោះ វឺន ចំប៉ា ភេទស្រី អាយុ៣៧ឆ្នាំ រស់ខ្លងយ៉ៃប្រទេសថៃ ដែលបានដាក់ពាក្យបណ្តឹង ទាមទារ យកដីគាត់ដែលប្លង់កាន់កាប់អចនទ្រព្យពេញសិទ្ធិ។ អ្នកស្រី យិន យ៉េន បានឲ្យដឹងថា កូនស្រីគាត់ឈ្មោះ វឺន ចំប៉ា គ្មានអ្វីបន្តិចសោះតែ ត្រូវតុលាការកាត់ក្តីឈ្នះ ហើយត្រៀមឲ្យគាត់ចាក់ពី លំនៅដ្ឋានទៀតផង។

អ្នកស្រី យិន យ៉េន ជាជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា «ដីដែលកូនស្រីប្តឹងទាមទៀយកធ្វើកម្មសិទ្ធិរបស់ខ្លួននេះមានទំហ៊ំ ទទឹង ៨ម៉ែត្រ បណ្តោយ៦០ម៉ែត្រ ដែល នៅទីតាំងខាងនេះ។ អ៊ំស្រីបានបន្តថា កាលពីឆ្នាំ២០០១ គាត់បានទិញដីទំហំ ៨ x៦០ ម ពីនាក់ប្តីប្រពន្ធ ឈ្មោះ ហែសុខុម និងលឹម សារ៉េ ហើយមានការដឹង ឮពីមេឃុំមេភូមិ និងអ្នកជិតខាងផងដែរ ហើយដីខាងនេះ មានតម្លៃ៦០ម៉ឺនរៀល។ ហើយការទិញដីនេះគាត់បានទៅខ្ចីលុយកូនស្រីឈ្មោះវឺន ចំប៉ា ចំនួន៦០ម៉ឺនទិញមែន តែគាត់សងវិញ នៅឆ្នាំ២០០៥ ជាមាសចំនួន៥ជី ហើយកូនរស់នៅដីនោះ ឈ្លោះប្រកែកជាប្តីជាញឹកញាប់ហើយមករស់ជាមួយជាញឹកញាប់ដែរ តែឥឡូវបែរទៅដាក់ពាក្យបណ្តឹង ទាមទារ យកដីគាត់ទៅតុលាទៀត ហើយតុលាការខេត្តកោះកុងកាត់ក្តីឲ្យគាត់ចាញ់។ ដោយបង្គាប់ឲ្យគាត់ឈ្មោះ យិន យ៉េន ប្រគល់ដីដែលមានទំហំ ទទឹង៨ម៉ែត្រ បណ្តោយ៦០ម៉ែត្រ ដែលស្ថិតនៅភូមិនាងកុកឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង ដែលមានព្រំប្រទល់ខាងជើង ទល់និងផ្លូវលំ ខាងត្បូងនិងតាឈូង ខាងកើត ទល់និងតាធូង ខាងលិចទល់និងផ្លូវលំ ទៅឲ្យឈ្មោះចោទវិញ»

អ្នកស្រី យិន យ៉េន បានបន្តឲ្យដឹងថា «ភាពអយុត្តិធម៌របស់តុលាការខេត្តកោះកុង ដែលធ្វើគាត់ស្វែងរកភាពយុត្តិធម៌ជូនគាត់ផង ជាពិសេស សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួយរកភាពយុត្តិធម៌ ឲ្យគាត់អ្នកមានប្លង់កាន់កាប់ពេញសិទ្ធិ កាត់ឲ្យចាញ់ក្តី អ្នកអត់មានអីឈ្នះក្តី»

គួរបញ្ជាក់ថា សាលាដំបូងខេត្តកោះកុង ដែលជំនុំជំរះលើសំណុំរឿងនេះ គឺចៅក្រមជំនំជម្រះ លោក អាំង ចិន្តា និងក្រឡាបញ្ជីឈ្មោះ លៀង តុលា៕