(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការបង្ក្រាបក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន៣៩នាក់ ក្នុង៣ករណីផ្សេងៗគ្នា ក្នុងរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០១៦។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ២៣៖៣០នាទីអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២៩នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងនោះដលហូតបាន ក្រុម០២កូនថង់តូច ។

ចំណែក នៅថ្ងៃទី២៨  ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ០១៖០០នាទី ឃាត់ខ្លួន០៧នាក់ ករណីមុខ សញ្ញាប្រើដាវសាំម៉ូរ៉ៃ ០១លើកនៅចំណុច ភូមិត្រពាំងឈូក  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង០១លើកទៀត ដកហូត បានដាវ ចំនួន០១ ម៉ូតូ០២គ្រឿង ។

នៅថ្ងៃដដែលនោះផងដែរ កាលពីវេលាម៉ោង០២៖៤០នាទី ឃាត់ខ្លួនមនុស្សបាន០៣នាក់ ករណីមានដុំថ្មដាក់ក្នុងកាបូបស្ពាយ ០១លើក នៅចំណុចភូមិ ស្លែងរលើង  សង្លាត់ទឹកថ្លា  ខណ្ឌសែនសុខ និង ដកហូតម៉ូតូបាន០១គ្រឿង ដុំថ្ម០២ដុំ៕