(ភ្នំពេញ)៖ កម្មវិធីកាសាសំណាងផ្តល់រង្វាន់ ដំណើរកម្សាន្តសម្រាប់មនុស្សពីរនាក់ ជូនដល់អតិថិជនចាស់ និងថ្មី ដែលបានដាក់ ប្រាក់សន្សំ នៅធនាគារកាណាឌីយ៉ា។ អតិថិជនដែលអាច ចូលរួមលេងក្នុងកម្មវិធីនេះបាន គឺត្រូវមានសមតុល្យទឹកប្រាក់ ក្នុងគណនីជាមធ្យម សម្រាប់ប្រចាំខែនីមួយៗ យ៉ាងតិច៥០០ដុល្លារអាមេរិក  រាល់ចំនួនទឹកប្រាក់៥០០ដុល្លារអាមេរិកស្មើនឹង ចំនួនឱកាសផ្សងសំណាងមួយដងក្នុងខែនីមួយៗ។

កម្មវិធីកាសាសំណាងមានរយៈពេល៦ខែ ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ គិតមកដល់ពេលនេះ យើងបានធ្វើការចាប់រង្វាន់ ៤លើករួចមកហើយ សម្រាប់ដំណើរកម្សាន្តទៅក្រៅប្រទេស និងការស្នាក់នៅសណ្ឋាគារ ឯករាជ្យក្នុងក្រុងព្រះសីហនុ១យប់ ជូនអតិថិជនប្រកបដោយភាពជោគជ័យនិងតម្លាភាពបំផុត។

ប្រញាប់ឡើង! រង្វាន់ដំណើរកម្សាន្តទៅប្រទេសម៉ាឡេស៊ី  និងសិង្ហបុរី រយៈពេល៦ថ្ងៃ ប្រទេស អូស្រ្តាលីរយៈពេល៩ថ្ងៃ ប្រទេសជប៉ុនរយៈពេល៧ថ្ងៃ សម្រាប់មនុស្សពីរនាក់ និងការស្នាក់នៅសណ្ឋាគារឯករាជ្យចំនួន ១យប់ និង២យប់ កំពុងរង់ចាំអ្នក។ ព័ត៌មានបន្ថែមទូរសព្ទមកលេខ 023 868 222 ឬចូលទៅកាន់គេហទំព័រ www.canadiabank.com.kh