(ភ្នំពេញ)៖ ក្រុមហ៊ុន Proseth Solutions ជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវដំណោះស្រាយ បច្ចេកទេសព័ត៌មានវិទ្យា នៅល្ងាចថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៦នេះ សហការជាមួយក្រុមហ៊ុន Cisco System និង NetApp ដែលជាក្រុមហ៊ុនដ៏ធំ និងឈានមុខគេ នៅលើពិភពលោក លើវិស័យពត៌មានវិទ្យា បានរៀបចំសិក្ខាសាលាមួយស្តីពី «Next Generation Datacenter» លើវិស័យព័ត៌មានវិទ្យា ដែលបានធ្វើឡើងនៅសណ្ឋាគារ Raffles Le Royal។

ក្នុងសិក្ខាសាលានេះផងដែរ ក្រុមហ៊ុន Cisco និង NetApp ក៏បានចែករំលែក វិធីសាស្រ្ត ដែលមានប្រសិទ្ធភាពលើការចំណាយ ដើម្បីកសាង ហេដ្ឋារចនាសម្ព័ន្ធ លើប្រព័ន្ធ IT យ៉ាងឆាប់រហ័យ សំរាប់អាជីវកម្មរបស់លោកអ្នក។ អាជីវកម្មរបស់លោកអ្នក ទាមទារឲ្យមានហេដ្ឋារចនាសម្ព័ន្ធ IT យ៉ាងឆាប់រហ័យ និងមានល្បឿនលឿន ដើម្បីបំរើសេវាកម្ម និងតំរូវការដែលចេះតែកើនឡើង មិនឈប់ឈរ របស់អតិថិជន។

ដើម្បីឆ្លើយតបជាអតិបរមា និងកាត់បន្ថយហានិភ័យ ដំណោះស្រាយ FlexPod ដែលបាន prevalidated ពីក្រុមហ៊ុន Cisco និង NetApp, FlexPod គឺជាដំណោះស្រាយមជ្ឈមណ្ឌលទិន្នន័យថ្មី របស់អ្នកផ្ដល់នូវការអនុវត្តកម្មវិធី ដែលគ្មានគូប្រៀប លើ application performance ជាមូយបច្ចេកវិទ្យាដ្ឋាន NetApp all- flash របស់ NetApp និង Cisco, FlexPod ផ្តល់ឱ្យលោកអ្នកនូវអត្ថប្រយោជន៍ Performance៖ Deploy high-speed, all-flash architectures to deliver application performance ដើម្បីជំរុញលទ្ធផលអាជីវកម្ម agile ប្រមើលមើល និងការឆ្លើយតបទៅនឹងការទាមទារអាជីវកម្ម។

សូមជម្រាបថា ក្នុងការរៀបចំសិក្ខាសាលានេះធ្វើឡើង ផ្តោតលើ Datacenter and Server Room ជំនាន់ថ្មី និងដំណើរឆ្ពោះទៅកាន់ Next Generation Data Center៕