(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កំពុងជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយ​លោកស្រី ង្វៀង ធីគីមង៉ាន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាវៀតណាម នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។ លោកស្រី ង្វៀង ធីគីមង៉ាន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា​រយៈពេល២ថ្ងៃ ដើម្បីធ្វើទស្សនកិច្ចផ្លូវការ និងមិត្តភាពជាមួយកម្ពុជា។

តាមគម្រោងលោកស្រី នឹងមានជំនួបជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​ នៅម៉ោង៥៖០០នាទីល្ងាច។ ក្រៅពីជួបសម្តេច ហេង សំរិន លោកស្រីប្រធាន រដ្ឋសភាវៀតណាម ដែលទើបនឹងឡើងកាន់តំណែង នឹងចូលបង្គំគាល់ព្រះមហាក្សត្រខ្មែរ និង ចូលជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាផងដែរ។

គួរបញ្ជាក់ថា លោកស្រី NGUYEN THI KIM NGAN ជាប្រធានរដ្ឋសភាថ្មីរបស់វៀតណាម ដែលទើបបា​នឡើងកាន់តំណែង កាលពីខែកក្កដា ឆ្នាំ២០១៦ ដើម្បីជំនួសលោក ង្វៀន ស៊ីញហុង ដែលផុតអាណត្តិ៕