(ភ្នំពេញ)៖ នៅថ្ងៃទី២៨ និង២៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ។

ក្នុងដំណើរ នៃការអញ្ជើញចុះសួរសុខទុក្ខនេះដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ​នឹងនាំយកនូវអំណោយមនុស្សធម៌​ របស់កាកបាទក្រហមកម្ពុជា ទៅជូន​​ដល់ចាស់ៗគ្មានទីពឹង ស្ត្រីមេម៉ាយ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍សរុបចំនួន ២៦៥០គ្រួសារ ដែលមកពីស្រុកតំបែរ និងស្រុកពញាក្រែក នៃខេត្ដត្បូងឃ្មុំ៕