(ព្រៃវែង)៖ លោក អ៉ី សុខឃី ប្រធានក្រុមការងារថ្នាក់ជាតិ ឃុំពានរោង ស្រុកស្វាយអន្ទរ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំយកអំណោយរបស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋនៅឃុំពានរោង។ ក្នុងនោះដែរ លោក អ៉ី សុខឃី បាននាំយកថវិកាលោក ឆៃ ស៊ីណារិទ្ធ ចំនួន៤,០០០,០០០រៀល ដើម្បីជួសជុលផ្លូវលំ ប្រវែង១,៥០០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងធំ ឃុំពានរោង។

ក្រោយមកលោក ក៏បាននាំយកមូលនិធិ សម្តេច ស ខេង ចំនួន២,០០០,០០០រៀល សម្រាប់១០គ្រួសារ ដល់ផ្ទាល់ដៃដល់ សម្រាលកូន៦គ្រួសារ និងមរណភាព៤នាក់ នៅតាមខ្នងផ្ទះ និងបានជូនថវិកាដល់បក្សឃុំពានរោង ចំនួន៥ម៉ឺនរៀល នគរបាលប៉ុស្ត៍ ៥ម៉ឺនរៀល សកម្មជនបក្ស ៥ម៉ឺនរៀល ដែលសរុបអស់ថវិកា៦,១៥០,០០០រៀល៕