(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៧ ខែកញ្ញានេះ បានចេញរបាយការណ៍ថ្មីមួយ ដោយបញ្ជាក់ថា ការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ និង២០១៧  នៅតែរក្សាបាននូវកំណើនដ៏ខ្លាំងក្លា ទៅតាមការរំពឹងទុក នេះបើតាមសេចក្តី ប្រកាសព័ត៌មានរបស់ ADB ដែលអង្គភាព Fresh News ទើបទទួលបាន។

ការព្យាករណ៍អំពីការអភិវឌ្ឍន៍នៅអាស៊ី (ADO) ធនាគារអភិវឌ្ឍន៍អាស៊ី បានរក្សាការព្យាករណ៍របស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ចថា មានអត្រា ៧% ក្នុងឆ្នាំនេះ និង ៧.១% ក្នុងឆ្នាំ២០១៧។

លោក Samiuela Tukuafu ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា «បន្ទាប់ពីទទួលបានឋានៈជា ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ក្នុងខែកក្កដា ការព្យាករណ៍សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជា នៅតែបន្តមានភាពរឹងមាំ ដោយការ នាំចេញពីឧស្សាហកម្មសម្លៀកបំពាក់ និង ស្បែកជើងមានការកើនឡើងចំនួន ៩.៤% នៅក្នុងឆមាសទី១នៃឆ្នាំនេះ»

លោក Tukuafu បានបញ្ជាក់ថា «ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមខ្លួនរួចជាស្រេចក្នុងការ គាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្នរបស់ប្រទេសកម្ពុជា តាមរយៈការវិនិយោគសំខាន់ៗនៅក្នុង ផលិតកម្មកសិកម្ម ការដឹកជញ្ជូន និងភស្តុភារ ការអប់រំ និង ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និង ការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ»

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ ADB ទាំងស្រុង៖