(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ​ មេឃងងឹតចុះអាប់ មានពពកច្រើន កម្លាំងខ្យល់បក់​​កន្ត្រាក់ម្តងៗមធ្យម និងរលកទឹកសមុទ្រយោលយោគ នៅតាមចន្លោះឃ្លងបង្គួរ។ ឆ្នេរអូរឈើទាលខ្យល់បក់មធ្យម និងទឹករលកយោលមធ្យម។

លោកស្នងការបានបញ្ជាក់ថា «អាកាសធាតុបែបនេះ ប្រជាពលរដ្ឋ ប្រជានសាទ និងភ្ញៀវទេសចរទាងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងបញ្ហាណាមួយ»

យ៉ាងណាក៏ដោយលោកស្នងការ បានបន្ថែមថា កម្លាំងនគរបាល​ បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានត្រៀមរួចជាស្រេច ដើម្បីចេញជួយអន្តរាគមន៍​ បើសិនមានហេតុការណ៍ណាមួយកើតឡើងនោះ៕