(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន និងអាចធ្វើឲ្យផ្នែកខ្លះនៃខេត្តកណ្តាល តាកែវ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ប្រឈមនឹងជំនន់ទឹកភ្លៀង។ ក្រសួងធនធានទឹកបានបន្តថា ខ្យល់មូសុងនិរតី បានបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជាកាន់តែខ្លាំង៕