(ភ្នំពេញ​)៖ យោងតាម​របាយការណ៍​ពី​ នាយកដ្ឋាន​នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ឲ្យដឹង​ថា រយៈពេល២៦ថ្ងៃ ចាប់ថ្ងៃទី ១ ដល់២៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួ​ន២៤១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៩៨នាក់ របួសធ្ងន់២៤៧នាក់ និងរង់របួសស្រាលចំនួន​​១៦៥នាក់។

មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពី ល្មើសល្បឿន, មិនប្រកាន់ស្ដាំ,ប្រជែងគ្រោះថ្នាក់,មិនគោរពសិទ្ធិ,ស្រវឹង,បត់គ្រោះថ្នាក់,ងងុយគេង,កត្តាយានយន្ដ,​​អាកាសធាតុ។

ដោយឡែកសម្រាប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៩លើក​​​​ ស្លាប់៧នាក់ របួសធ្ងន់៩នាក់ និងរបួសស្រាល៧នាក់ និងបណ្ដាលឲ្យខាតយានយន្ដសរុបចំនួន២២​​គ្រឿង៕