(ទិចសាស់)៖ អាជ្ញាធរអាមរិក បានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ៦នាក់ បានរងរបួសធ្ងន់នៅក្នុង ហេតុការណ៍បាញ់ប្រហារមួយនៅក្នុងទីក្រុង ហ៊ូស្ដុន នៃរដ្ឋទិចសាស់ ខណៈបុរសជាខ្មាន់កំាភ្លើងត្រូវបាន ប៉ូលិសបាញ់សម្លាប់។ នេះបើតាមការចុះផ្សាយរបស់សា្ថនីយ៍ទូរទស្សន៍CNN នៅមុននេះបន្តិច នាយប់ថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ (ម៉ោងនៅកម្ពុជា)។

ដោយឡែក បើយោងតាមសាក្សីម្នាក់ ខ្មាន់កំាភ្លើងរូបនោះជាពលរដ្ឋអាមេរិកស្បែកខ្មៅ ចំណែកឯក្រុមអាជ្ញាធរ មិនទាន់បានបញ្ជាក់អ្វីលម្អិតនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ការបាញ់ប្រហារនេះ​បានកើតឡើងចំណត រថយន្ដផ្សារទំនើបមួយកន្លែង ស្ថិតនៅកែងផ្លូវ Weslayan Street និងផ្លូវ Bissonnet Street នៃភាគនិរតី ទីក្រុង Houston៕